ទឹកត្រីផ្អែម

គ្រឿងផ្សំ




ក្រូចឆ្មា - ខ្ទឹមស - ម្ទេស -ស្ករស - អំបល -និង ទឹកត្រី ។



វិធីធ្វើ


ដាំទឹកទៅ​តាមបរិមាណ​ដែល​អ្នក​ចង់​បាន​ ឱ្យ​ពុះ រួចទុកអោយត្រជាក់ល្មម ។ ខ្ទឹមស និង ម្ទេស ត្រូវចិញ្រ្ចាំអោយម៉ត់ល្អ។  
បន្ទាប់មកយក ស្ករស -អំបិល និងទឹកត្រី លាយជាមួយទឹកដែលបានដាំនោះ (អំបិលនិងទឹកត្រីដាក់តិចល្មម ដាក់ស្ករអោយច្រើនបន្តិច)  រួចកូរវាអោយរលាយចូលគ្នាសព្វ និងច្របាច់ក្រូចឆ្មាចូល ភ្លក់មើលអោយល្មម កុំអោយជូរពេក។ បញ្ជាក់ ទឹកត្រីផ្អែមនេះ អាចញ៉ាំជាមួយបាញ់ហយ ចៃយ៉ រឺក៍ប្រើសំរាប់ជាមួយញាំផ្សេងៗ៕