គ្រឿងផ្សំ
- អំពិលទុំចំនួន ១ គីឡូក្រាម
- ស្ករសរចំនួន ៣,៥ គីឡូក្រាម
- អំបិលកន្លះស្លាមព្រាបាយ
- និងម្សៅមីចំណួនកន្លះគីឡូក្រាម
វិធីធ្វើ
ដំបូងយកអំពិលទុំដែលបានបកសំបកជាស្រេចចំនួន
១គីឡូក្រាម មកលាយជាមួយស្ករសរប្រមាណ១,៥ គីឡូក្រាមសិន, លាយម្សៅមី និងអំបិល រួចចាក់ទឹក
កូរមើលទៅឱ្យរាវល្មម ក្នុងឆ្នាំងដែលត្រូវរំងាស់វា។
បន្ទាប់មក យើងយកវាទៅដាំលើភ្លើង រួចកូរឱ្យដាច់ទឹកល្អ។
ក្រោយពីកូរដាច់ទឹកល្អ យើងដាក់វាពីភ្លើងភ្លាម។ ពេលនោះយើងត្រូវដាក់ស្ករសរចំនួន១,៥ថែមទៀត
ហើយកូរវិតវា ឱ្យចូលសាច់គ្នាត្រឹមត្រូវ។
បន្ទាប់មក ត្រូវទុកឱ្យវាត្រជាក់ស្រួលបួលសិន។
ជាចុងក្រោយ យើងយកស្ករសរ ដែលនៅសល់ប្រមាណកន្លះគីឡូក្រាមនោះ រោយលើថាស
ឬចាន ហើយលុញអំពិលជាគ្រាប់ៗប៉ុនមេដៃ ឬធំជាងនេះទៅតាមចំណង់ចំណូលចូលចិត្ត។