ទឹកបន្ទាលកន្ទុយក្រពើ

យើង​មាន វិធី​ងាយៗ ដើម្បី​ធ្វើ​ទឹក​បន្ទាល​​​កន្ទុយ​ក្រពើ​ ដោយ​ខ្លួន​ឯង​ ជៀស​វៀង​ទៅ​ទិញ​ពីគេ​ ដោយ​បារម្មណ៍​ថា​មាន​ជាតិ​គីមី។ 


វិធី​ធ្វើ​មាន​ដូចតទៅ ៖

គ្រឿងផ្សំ

បន្ទាលកន្ទុយក្រពើ - ស្លឹកតើយ -ស្ករស


វិធីធ្វើ

ចិត​សំបកបន្ទាលចេញអោយស្អាត រួចហាន់វាជាដុំតូចៗ ហើយ​​មក​​ទុកវា​​ដោយ​​ឡែក​សិន។ បន្ទាប់​មក​ទៀត អ្នក​​ត្រូវ​​ដាំទឹកទៅតាមបរិមាណសមស្របជាមួយបន្ទាលអោយពុះ។  ពេល​ទឹក​ពុះ​ត្រឹម​ត្រូ​វ ចូរ​ដាក់ស្លឹកតើយចូល រួច​រំងាស់​វា អោយចេញក្លិនឈ្ងុយល្អ។ ក្រោយ​មក​ទៀត ចាក់បន្ទាលដែល​អ្នកបាន​​ចិតទុក​​រួច​រាល់ ចូ​ល​ក្នុង​ឆ្នាំង​។ ​បន្ត​មក​ទៀត​ រំងាស់វា​ឱ្យ​បាន​ប្រមាណ​៥​នាទី រួច​ដាក់ស្ករស​ឱ្យ​​ផ្អែមល្មម​ ជាការស្រេច។




ចំណាំ៖ ដើម្បីបង្កើនរសជាតិអោយកាន់តែឆ្ងាញ់ នៅពេលដែលលោកអ្នកយកមកពិសារ លោកអ្នកអាចបន្ថែមក្រូចឆ្មាបន្តិច (កុំអោយជូរពេក)។ ពេល​នេះ​លោកអ្នកនឹងទទួលបានទឹកបន្ទាលកន្ទុយក្រពើដ៍ឈ្ងុយឆ្ងាញ់។ តែ​កុំភ្លេច​យក​វាទៅ​ក្លាសេ​ក្នុង​ទូរទឹកកក​ឱ្យ​ត្រជាក់​សិន មុន​នឹង​យក​មក​បរិភោគ ដើម្បី​ឱ្យ​វា​កាន់​តែ​ឆ្ងាញ់៕