គ្រឿងផ្សំ
មានដូចជា៖ សាច់ជ្រូក- ត្រាវ -
ការ៉ុត - ស្លឹកខ្ទឹម- អំបិល -ស្ករស -ទឹកស៊ីអ៊ីវ
វិធីធ្វើ
ដំបូង អ្នកត្រូចិញ្ច្រាំសាច់ជ្រូកអោយបានម៉ត់ជាមុនសិន។ ហើយត្រាវ និង ការ៉ុត
ត្រូវឈូសជាសសៃៗឱ្យបានល្អ។ ចំពោះស្លឹកខ្ទឹមវិញអ្នកត្រូវហាន់វាឱ្យស្តើងៗ។
បន្ទាប់មកច្របល់គ្រឿងខាងលើបញ្ចូលគ្នាហើយដាក់អំបិល
ស្ករ និងទឹកស៊ីអ៊ីវបន្តិច ។ បន្ទាប់មកទៀត យកវាមកខ្ចប់ជាមួយសំបកចៃយ៉
រួចបំពងវាអោយឆ្អិនល្អ ជាមួយប្រេងសណ្ដែក ជាការស្រេច៕
តោះសាកល្បងធ្វើវាញ៉ាំទាំងអស់គ្នា !